(ញូយ៉ក)៖ ហត់ដកដ៏ធំបំផុតលើពិភពលោក ដែលមានទម្ងន់ ៣០គីឡូក្រាម ត្រូវបានចម្អិនដោយចុងភៅម្នាក់ នៅក្នុងភោជនីយដ្ឋានមួយនៅសហរដ្ឋអាមេរិក​ ដោយក្រៅពីចម្អិនជូនដល់ភ្ញៀវហើយនោះ គេក៏មានគោលបំណងដើម្បីបំបែកកំណត់ត្រា ហត់ដកដ៏ធំបំផុតលើពិភពលោកផងដែរ។

ហត់ដកដែលធ្វើឡើងពីសាច់គោសុទ្ធ ត្រូវបានគេបង្កើតជារូបរាងដូចនំបុ័ងមានកម្រាស់ ១ម៉ែត្រកន្លះ (១.៥ម៉ែត្រ) ហើយក្រោយចំណាយពេល ២ម៉ោង ដើម្បីចម្អិនរួចហើយនោះ ហត់ដកបានកាត់ជាចំណែកតូចៗ ដោយដាក់ញាត់ជាមួយនំបុ័ងក្នុងតម្លៃ ១០ដុល្លារ។ លោក Charles Feltman ត្រូវបានគេស្គាល់ថា គឺជាមនុស្សម្នាក់ ដែលណែនាំសាច់ហត់ដកដំបូងបំផុតដើម្បីឲ្យពិភពលោកបានស្គាល់ នៅថ្ងៃទី០៦ ខែមិថុនាឆ្នាំ១៨៦៧៕