(សៅប៉ូឡូ)៖ ក្រុមម្ចាស់ផ្ទះសាំបាប្រេស៊ីល បានកក់កៅអី១ ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ពាន រង្វាន់ជើងឯកប្រចាំតំបន់អាមេរិកឡាទីន Copa America 2019 ក្រោយយកឈ្នះគូប្រជែងប៉ារ៉ាហ្គាយ ៤-៣ ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ក្រោយប្រកួតពេញម៉ោងស្មើគ្នា ០-០។

ការប្រកួតដែលបានធ្វើឡើងនៅកីឡដ្ឋាន Arena Gremio ក្រុមទាំងពីរបានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ០-០ ក្នុង ប្រកួតពេញម៉ោង ៩០នាទី ដោយពុំមានបន្ថែម ១៥នាទី ២ដងនោះឡើយ និងសម្រេចទាត់ប៉េណាល់ទីកាត់សេចក្តីតែ ម្តង គ្រាដែលសាំបាប្រេស៊ីល ធ្វើសម្រេច ៤គ្រាប់ និងប៉ារ៉ាហ្គាយ ដែលនៅសល់សមាជិកតែ ១០នាក់តាំងពីនាទី៥៨ មកនោះ ទាត់ចូលតែ ៣គ្រាប់ប៉ុណ្ណោះ។

ប្រេស៊ីល ជាក្រុមដែលបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១ ចេញពីពូល A ដោយលេង ៣ប្រកួតសន្សំពិន្ទុក្នុងពូល ឈ្នះ២ និងស្មើ១ មិនដែលចាញ់ គ្រាដែលប៉ារ៉ាហ្គាយ លេង ៣ប្រកួតក្នុងពូល B មិនដែលឈ្នះ ស្មើ២ និងចាញ់ ឡើងមកវគ្គ ៨ក្រុមចុងក្រោយក្នុងនាមជាក្រុមលេខ៣ បំផុតឈរនៅចំណាត់ថ្នាក់លេខ២ បន្ទាប់ពីប៉េរូ ដែលឈរនៅ ចំណាត់ថ្នាក់លេខ៣ នៃពូល A។

សាំបាប្រេស៊ីល ត្រូវរង់ចាំក្រុមឈ្នះរវាងអាហ្សង់ទីន និងវេណេហ្សូអេឡា នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៩ ស្អែកនេះ៕