(ម៉ាឡេស៊ី)៖ ឧបករណ៍រំអិលខ្លួនសម្រាប់លេងកម្សាន្តដ៏វែងបំផុតនៅលើពិភពលោក ត្រូវបានតម្លើងឡើងនៅលើកោះ Penang ហើយវាមានកម្ពស់ ៧០ម៉ែត្រពីដី និង មានប្រវែង ១១៤០ម៉ែត្រ។ ឧបករណ៍សម្រាប់រអិលលេងកម្សាន្តនេះ ត្រូវបានគេសាងសង់ឡើង យ៉ាងយកចិត្តទុកដាក់ ដោយបានតម្លើងឡើងនៅក្នុងព្រៃ នៃកោះ Penang។

នៅពេលសាងសង់រួចរាល់ វានឹងអាចបំបែកឯកទកម្មពិភពលោក ជាមួយប្រវែងនៃឧបករណ៍ប្រវែង ៦០៥ ម៉ែត្រ។ កន្លែងកម្សាន្តមួយនេះ ត្រូវបានគេចាត់ទុកថា ជាកន្លែងដ៏ទាក់ទាញនៅឯសួនឧទ្យានទឹក ហើយវានឹងត្រូវបើកឲ្យដំណើរការនៅខែសីហា ខាងមុខនេះ៕