(ភ្នំពេញ)៖ ការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៩ ជើងទី១ នឹងឈានចូលសប្តាហ៍ទី១៣ ដែលត្រូវធ្វើឡើងនៅថ្ងៃទី២៩-៣០ ខែមិថុនា ចុងសប្តាហ៍នេះ ដោយមាន ១៤ក្រុមចូលរួម ក្នុងនោះក្រុមការជើងឯកណាហ្គាវើល ប៉ះព្រះខ័នរាជស្វាយរៀង ជាគូឯកប្រចាំសប្តាហ៍។

ការប្រកួតនៅថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៩ រួមមាន៖
- យុវជនទន្លេបាទី U18 Vs សូលទីឡូអង្គរ
- អង្គរថាយហ្គឺរ Vs អគ្គិសនីកម្ពុជា
- ក្រសួងការពារជាតិ Vs អាស៊ីអឺរ៉ុប យូណាយធី។

ការប្រកួតនៅថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០១៩ រួមមាន៖
- គិរីវង់សុខសែនជ័យ Vs បឹងកេត
- កំពង់ចាម Vs ភ្នំពេញក្រោន
- វិសាខា Vs អគ្គស្នងការដ្ឋាននគរបាលជាតិ
- ព្រះខ័នរាជស្វាយរៀង Vs ណាហ្គាវើល។

សូមបញ្ជក់ផងថា ការប្រកួតប្រចាំសប្តាហ៍ទី១៣ មានក្រុមពិសេសនឹងត្រូវប៉ះគ្នា គ្រាដែលក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង នឹងទទួលស្វាគមន៍ក្រុមភ្ញៀវណាហ្គាវើល ដែលឈរនៅចំណាត់ថ្នាក់លេខ២ និងមាន ២៧ពិន្ទុ ដែលនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ក្នុងកីឡដ្ឋានខេត្តស្វាយរៀង នាម៉ោង ៦៖០០នាទីល្ងាច៕