(ភ្នំពេញ)៖ កញ្ញា កុសម៉ា លីនដា ត្រូវបានមហាជន​ដែលនិយមទស្សនាភាពយន្តភាគខ្មែរដឹងថា ជាតារាសម្តែងស្រីមួយរូបដែលមានទេពកោសល្យសិល្បៈសមរម្យ និងរូបសម្រស់ទាក់ទាញដល់ក្រសែរភ្នែកបុរសៗទាំងឡាយ។ ជានិច្ចកាល តារាស្រីរូបនេះតែងតែបង្ហាញភាពសិចស៊ីលើបណ្តាញសង្គម សម្រាប់ជាចំនីចក្ខុមួយដល់មហាជន និងអ្នកគាំទ្ររបស់នាង។ យ៉ាងណាមិញ រាល់រឿងរ៉ាវក្រោយខ្នងនៃសិល្បៈ ក៏ដូចជាចំណង់ចំណូលចិត្តស្លៀកពាក់សិចស៊ីក្នុងគោលបំណងអ្វីនោះ នាងនឹងមកបង្ហាញប្រាប់ទស្សនិកជនក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

ជាការកត់សម្គាល់ រាល់កិច្ចការងារសិល្បៈរបស់តារាស្រីសម្រស់សោភារូបនេះ ទស្សនិកជនប្រាកដជាបានជ្រាប់ច្បាប់ហើយ នៅឡើយតែអាថ៌កំបាំងផ្ទាល់ខ្លួន រឿងរ៉ាវនានា ដែលកើតឡើងក្រោយខ្នងនាង។ ទន្ទឹមគ្នានេះ កុសម៉ា លីនដា ក៏បានហែលឆ្លងនូវឧបសគ្គលំបាកច្រើនណាស់ដែរ ទំរាំបានក្លាយជាតារាសម្តែង ត្រូវបានផលិតករទាក់ទងថតមិនចេះដាច់ និងទស្សនិកជនស្គាល់ច្រើនបែបនេះ។ ខណៈភាពយន្តដែលនាងសម្តែងភាគច្រើនតួខ្មោច ឬតួស្រីឆើតឆាយជាដើម ព្រោះទាំងនេះជាធម្មជាតិដែលនាងមានស្រាប់។

យ៉ាងណាមិញ រាល់ចម្ងល់ខាងលើព្រមទាំងអាថ៌កំបាំងផ្ទាល់ខ្លួនជាច្រើនទៀត កុសម៉ា លីនដា, នាងនឹងមកបង្ហាញប្រាប់ទស្សនិកជនឱ្យជ្រាបកាន់តែច្បាស់ តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា»។ កម្មវិធីនេះ «អាថ៌កំបាំងក្រៅឆាករបស់តារា» ធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និងទូរទស្សន៍ខ្សែកាប នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញនៅថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងដដែល៕