(សេអ៊ូល)៖ តារាសម្ដែងប្រុសរូបសង្ហា ដែលមានភាពល្បីល្បាញខ្លាំង តាមរយៈការសម្ដែងរឿង «សង្សាខ្ញុំជាមនុស្សភពផ្កាយ» ឬ «My Love from the Star» ត្រូវបានគេរាយការណ៍ថា លោកនឹងត្រូវបញ្ចប់កាតព្វកិច្ចយោធាជាផ្លូវការនៅថ្ងៃទី០១ ខែកក្កដា នាសប្ដាហ៍ក្រោយនេះហើយ បន្ទាប់ពីខ្លួនបានចូលបម្រើជាកងទ័ពអស់រយៈពេលជិត ២ឆ្នាំមកហើយនោះ។

ជាការពិតណាស់ កាលពីថ្ងៃទី២៥ ខែមិថុនា កន្លងទៅ ផលិតកម្ម KeyEast បានចាប់ផ្ដើមចេញសេចក្ដីប្រកាសថា ពិធីទទួលស្វាគមន៍ការត្រឡប់មកវិញរបស់ Kim Soo Hyun នឹងត្រូវធ្វើឡើងជាឯកជននៅមុខបន្ទាយទាហានដែលលោកបម្រើការ។ ជាមួយគ្នានេះផងដែរ Kim Soo Hyun គ្រោងនឹងធ្វើការរាក់ទាក់អ្នកគាំទ្រត្រឹមរយៈពេលខ្លី ហើយមិនធ្វើពិធីអីធំដុំនោះទេ។

សូមជម្រាបថា Kim Soo Hyun បានចូលបំពេញកាតព្វកិច្ចយោធា កាលពីខែតុលា ឆ្នាំ២០១៧ ហើយលោកនឹងត្រូវបញ្ចប់កាតាព្វកិច្ចរបស់ខ្លួន នៅថ្ងៃទី០១ ខែកក្កដា ខាងមុខនេះ៕