(ភ្នំពេញ)៖ តារាសម្តែង និងជា ប្រធានក្រុម Pop Model គឺតារាស្រី សារ៉ា មួយរយៈពេលមុននេះ បានស្ងាត់ពីសិល្បៈមួយរយៈ ទេីបតែពេលនេះបានត្រឡប់មកពង្រឹង ការងារ ក្រុមតារាបង្ហាញម៉ូដ Pop Model ជាថ្មីម្តងទៀត រួមនិងត្រៀមខ្លួនធ្វេីជាកូនក្រមុំផងដែរ។

បេីតាមការបង្ហោះសារនៅលេីបណ្តាញទំនាក់ទំនងសង្គម របស់ នាង មួយរយៈពេលនេះ គឺបានសរបញ្ជាក់ពីការបង្ហាញខ្លួនម្តងទៀត ក្រោយផ្អាកការងារសិល្បៈមួយរយៈ ហេីយបេីតាមតម្រុយគឺនាងក៏បានបង្ហោះធៀបការ និងរូបភាព ស្និទ្ធស្នាល ផ្អែមល្ហែមជាមួយបុរសម្នាក់ ដែលគេដឹងថា ជាអនាគតកូនកំលោះ ត្រៀមដឹកដៃគ្នាចូលរោងការឆាប់ៗនេះផងដែរ។

តាមសារដែលខ្លីតែមានន័យត្រូវបាន សារ៉ា សរសេរបង្ហោះថា "មានប្ដីល្អហៅថាសំណាង តែបេីម៉ាក់ប៉ាក្មេក នឹងបងប្អូនថ្លៃចិត្តបានទៀគឺថា មហាសំណាង ខ្ញុំគិតថាខ្ញុំនេះហេីយ ដែលបានជួប។ អគុណម៉ាក់ប៉ាដែលស្រលាញកូននឹងជួយកូនគ្រប់ពេល វេលាកុំអោយដឹងថាកូនពិបាកគឺប៉ាម៉ាក់តែងតែនៅជិត ហេីយនឹងជួយគ្រប់វិធីដេីម្បីអោយកូនបានធូ "។

ទោះបីជាយ៉ាងណា យេីងនៅមិនទាន់អាចទាក់ទងសម្ភាសន៍ សារ៉ា បាននៅឡេីយទេ ទាក់ទងទៅនិងការវិលមកពង្រឹងក្រុមម៉ូដែលជាថ្មី និងរឿង ត្រៀមចូលរោងការឆាប់ៗនេះ៕