(ភ្នំពេញ)៖ កីឡាករគុនខ្មែរ ៧រូបនឹងចេញទៅជួបតតាំងជាមួយកីឡាករជើងខ្លាំងថៃ ក្នុងការប្រកួតនៃកម្មវិធីប្រដាល់របស់សង្វៀន Muay Thai Super Champ ក្នុងនោះកីឡាករជើងខ្លាំងគុនខ្មែរ យ៉េន ឌីណា ត្រូវប៉ះជាមួយកីឡាករជើងខ្លាំងថៃ ស្តាប៉យ ផេតកៀតភេត ដែលជាគូឯក គ្រាដែលការប្រកួតធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។

សម្រាប់ការប្រកួតដ៏កក្រើកនេះ មានកីឡាករគុនខ្មែរដែលត្រូវជួបតតាំងកីឡាករក្នុងកម្មវិធី Muay Thai ទាំង ៧គូនោះរួមមាន៖
១៖ សុខ ទូ (វ៉ាន់ វឿន) vs ចៅប្រៈយ៉ា ផេតប៉តអ (ថៃ)
២៖ កំពែង ខ្មៅ vs ឆ័យឆ្នៈ ស.ច.ពៀកអុថៃ (ថៃ)
៣៖ ហ៊ីម សេរី vs ភេតផាម៉ាន ភេតកៀតភេត (ថៃ)
៤៖ តាញ់ មករា (ប្តូរមកជា ព្រឿង សុជាតិ) vs ភេតប្រៈផា ស.ច.ពៀកអុថៃ (ថៃ)
៥៖ ទិត្យ សុវណ្ណគិរី vs ភេតថខាំ (ថៃ)
៦៖ រឹទ្ធ ភូលូ vs ភេតទ្រីក ធីរាផុង (ថៃ+អូទ្រីស)
៧៖ យ៉េន ឌីណា vs ស្តាប៉យ ផេតកៀតភេត (ថៃ)

គួរបញ្ជាក់ផងថា ការប្រកួតនឹងធ្វើឡើងនៅសង្វៀនប៉ុស្តិ៍លេខ៨ ថៃចាប់ពីម៉ោង ៦៖២០នាទីល្ងាច៕