(ក្រុងឡុងដ៍)៖ អ្នកចាត់ការទូទៅ Rafael Benitez បានប្រកាសពីការចាកចេញពីក្លឹបសារិកាព្រៃ Newcastle United នៅពេលកិច្ចសន្យារយៈពេល ៣ឆ្នាំរបស់លោក នឹងផុតកំណត់នៅចុងខែមិថុនា ឆ្នាំ២០១៩ ដ៏ខ្លីខាងមុខនេះ បើទោះបី ម្ចាស់ក្លឹប ក៏ដូចជាអ្នកគាំទ្រស្នើសុំឲ្យបន្តកិច្ចសន្យាថ្មីយ៉ាងណាក៏ដោយ។

បុរសសញ្ជាតិអេស្ប៉ាញរូបនេះ បានជួយសង្រ្គោះ Newcastle United បន្តឈរជើងនៅ Premier League និងបញ្ចប់ ទៅដោយចំណាត់ថ្នាក់លេខរៀងទី១៣ កាលពីរដូវកាលមុន ក្នុងខណៈដែលចូលដឹកនាំក្លឹបសារិកាព្រៃនេះតាំងពីខែមីនា ឆ្នាំ២០១៦ កន្លងទៅ។

គួរកត់សម្គាល់ផងថា ការសម្រេចចិត្តចាកចេញពីរបស់អតីតគ្រូបង្វឹកនៃក្លឹប Liverpool, Real Madrid និង Napoli ខាងលើនេះ បន្ទាប់ពីរូបលោកទទួលការរិះគន់ធ្ងន់ៗពីសំណាក់អតីតកីឡាករនិម្មិតរូបនៃក្លឹប Newcastle United គឺលោក Alan Shearer តាមរយៈបណ្តាញសង្គមថា «ទម្រង់លេងរបស់ Newcastle កាន់តែយ៉ាប់ទៅៗ បើនៅតែមាន Benitez នៅដឹកនាំទៀតនោះ»

Benitez ទទួលបានតម្លៃពលកម្មប្រមាណ ១២លានផោនក្នុងមួយឆ្នាំដូចទៅនឹងកាលដឹកនាំក្លឹបចិន Dalian Yifang ដែលត្រូវបានតែងតាំងជំនួសកៅអីគ្រូបង្វឹក Steve McClaren ក្នុងខណៈនៅសល់ ១០ប្រកួតចុងក្រោយក្នុង Premier League កាលពីរដូវកាលឆ្នាំ២០១៥-២០១៦៕