(ចិន)៖ អ្នករៀបចំកម្មវិធីបានឲ្យដឹងថា មនុស្សប្រមាណជាង ៥០០០នាក់ មកពីគ្រប់ទិសទី បានចូលរួមរត់កីឡាប្រណាំងចម្ងាយ ៥គីឡូម៉ែត្រ នៅតាមបណ្ដោយទន្លេ Yangtze កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយបានរត់ឆ្លងកាត់មជ្ឈមណ្ឌលអូឡាំពិក និងនៅតាមបឹង Xuanwu ជាដើម។

ព្រឹត្តិការណ៍ខាងលើនេះតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំ២០១៩នេះ គឺជាលើកទី៦ហើយ ដែលគេបានរៀបចំកម្មវិធីដែលធ្វើឡើងនៅក្នុងទីក្រុង Nanjing ប្រទេសចិន។ អ្នករៀបចំកម្មវិធីបានបន្ថែមថា ការរត់ប្រណាំងមិនត្រឹមតែជួយឲ្យសុខភាពល្អនោះទេ តែក៏បានជួយឲ្យអ្នកចូលរួមបន្ថែមនូវភាពរីករាយ និងកាត់បន្ថយអារម្មណ៍តានតឹង និងធូរស្រាលពីការងារផងដែរ៕