(ចិន)៖ Song Peilun ដែលជាអតីតសាស្រ្ដចារ្យម្នាក់ បានក្លាយជាវិចិត្រករ នៅទីបំផុតបានបំពេញនូវក្ដីស្រម៉ៃរបស់ខ្លួន តាមរយៈការសាងសង់ប្រាសាទថ្ម នៅខេត្ត Guizhou ភាគនិរតីប្រទេសចិន។

បុរសវ័យ ៨០ឆ្នាំរូបនេះ បានបោះបង់ចោលអាជីពជាគ្រូបង្រៀននៅឆ្នាំ១៩៩៦ និងបានប្រើប្រាស់ប្រាក់សន្សំរប​ស់លោក ទិញដីទំហំ ២០ហិចតា នៅតំបន់មួយ នៅហាស៊ី ដើម្បីបង្កើតប្រាសាទរូបចម្លាក់ថ្ម ដែលជាទេសភាពមួយគួរឲ្យទាក់ទាញ និងជាទេសភាពបែបបុរាណ។

Song Peilun បានសិក្សាពីវប្បធម៌ជនជាតិភាគតិច នៅខេត្ត Guizhou អស់ជាច្រើនឆ្នាំមកហើយ។ Song Peilun បាននិយាយថា ភ្ញៀវទេសចរជាច្រើនតែងតែមកលេងកម្សាន្តនៅក្នុងសហគមន៍នេះ។