(ភ្នំពេញ)៖ ជាកត់សម្គាល់ «Miss Grand កម្ពុជា» ឆ្នាំ២០១៨ កញ្ញាឌី លីកា ក្រោយពីបានឆ្លងកាត់ការប្រកួត ត្រឡប់មកមាតុភូមិវិញ គេសង្កេតឃើញថា នាងកាន់តែមានប្រជាប្រិយភាព ខ្លាំងឡើង នៅក្នុងការងារសិល្បៈ ហើយអ្វីដែលកាន់តែពិសេស និងទស្សនិកជនកំពុងតែមានការចាប់​អារម្មណ៍ខ្លាំង​ទៅលើ «Miss Grand កម្ពុជា» រូបនេះ គឺក្រោយពេលដែលនាងបង្ហាញខ្លួ ន យ៉ាងទន់ភ្លន់​តែរឹងមាំ ក្នុងឈុតបុរាណខ្មែរ ពោលគឺរឹតតែធ្វើឲ្យនាង​កាន់តែស្រស់ស្អាតទ្វេដង​។

ជាការពិតណាស់ បើនិយាយពីរូបសម្ផស្ស ដ៏ស្អាតផូរផង់​របស់នាងវិញ គឺពិតជាមានភាពស្រស់ស្អាត និងទាក់ទាញខ្លាំងតែម្ដង ជាពិសេសនោះ​គឺត្រូវប៉ាន់ខ្លាំង ជាមួយនឹងការថតម៉ូតជាច្រើន ដោយថ្មីៗនេះ ឌី លីកា បានធ្វើឲ្យ​គេចាប់បើអារម្មណ៍គ្រប់គ្នា ក្រោយបានឃើញរូបសម្រស់ ដ៏ប្លែកភ្នែកខ្លាំង ក្នុងការតែងខ្លួនយ៉ាងស្រស់ស្អាត​យ៉ាងខ្លាំង​។

​អមជាមួយនឹងឈុតបុរាណខ្មែរ ធ្វើឲ្យរូបសម្រស់ ឌី លីកា មើលទៅគួរឲ្យក្នាញ់និងពិតជាទន់ភ្លន់ ស័ក្តិសមជាសុភាពនារីខ្មែរ យ៉ាងឥតខ្ចោះតែម្ដង​​ ព្រោះទម្រង់មុខនាងបែបធម្មជាតិ ជាជនជាតិខ្មែរពិតៗ ដល់ពេលលេងខ្លួនបែបនេះទៅពិតជាប្លែកខ្លាំង មើលសឹងមិនស្គាល់នោះទេ។

តាមរយៈរូបភាពប៉ុន្មានសន្លឹករបស់នាង បានធ្វើឲ្យអ្នកគាំទ្រជាច្រើននាំគ្នាចាប់អារម្មណ៍ និងបានធ្វើការសរសើរទៅលើរូបសម្រស់របស់នាងគ្រប់គ្នា ដែលមើលទៅពិតជាស្រស់សោភា និងមានភាពជឿជាក់​បំផុត។

គួររំឭកដែរថា ស្រីស្អាត ឌី លីកា ជាអតីតបេក្ខភាពតំណាងកម្ពុជា ក្នុងការប្រកួត ក្នុងកម្មវិធី «Miss Grand International 2018» ទោះបីជាមិនទទួលបាននូវជ័យលាភី ត្រឡប់មកជូនជាតិក្ដី ក៏ស្រីស្អាត ឌី លីកា នៅតែត្រូវមហាជន កោតសរសើរចំពោះសមត្ថភាព របស់ស្រីស្អាតរូបនេះ​ផងដែរ៕