(កូរ៉េខាងត្បូង)៖ បន្ទាប់ពីការលាលែងតំណែងជានាយកប្រតិបត្តិផលិតកម្ម YG Entertainment លោក Yang Minsuk ដែលត្រូវជាបងប្អូនប្រុសរបស់លោក Yang Hyunsuk បានតែងតាំងនាយកអ្នកគ្រប់គ្រងថ្មីហើយគឺនាង Hwang Bokyung ។

យោងតាមព៍ត៌មាន koreaboo បានឲ្យដឹងថា នាយកប្រតិបត្តិផលិតកម្ម YG Entertainment ចាប់ពីពេលនេះត្រូវបានគ្រប់គ្រងដោយ Hwang Bokyung ដោយនាងជាធ្លាប់ជាអតីតអ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុននេះពីមុនមកដែរ។ នាយកគ្រប់គ្រងថ្មីរបស់ផលិតកម្ម YG រូបនេះ ធ្លាប់បម្រើការនៅក្នុងក្រុមហ៊ុន តាំងពីឆ្នាំ២០០១មកម្ល៉េះ ហើយធ្លាប់មានបទពិសោធន៍ធ្វើការងារជាអ្នកគ្រប់គ្រងចំនួន ១៨ឆ្នាំទៀតផង។

ពាក់ព័ន្ធជាមួយរឿងអាស្រូវជុំវិញក្រុមហ៊ុន YG អ្នកគ្រប់គ្រងថ្មី Hwang Bokyung បាននិយាយថា ផលិតកម្ម YG នឹងបង្កើតមូលដ្ឋានគ្រឹះថ្មីមួយដើម្បីឆ្ពោះទៅមុខ ហើយយើងគួរតែទទួលខុសត្រូវ និងប្រឈមមុខចំពោះបញ្ហាលំបាកទាំងនោះ៕