(ចិន)៖ កាលពីថ្ងៃពុធសប្ដាហ៍នេះ ពិព័រណ៍សិល្បៈគំនូរ Graffiti អន្តរជាតិឆ្នាំ២០១៩ ត្រូវបានធ្វើឡើងនៅទីក្រុងឆេងឌូ ដោយបានទាក់ទាញភ្ញៀវទេសចរ និងប្រជាជននៅក្នុងតំបន់ឲ្យមកចូលរួមទស្សនាយ៉ាងច្រើនកុះករ។ រូបគំនូរ 3D រូបគំនូរសត្វខ្លាឃ្មុំនៅតាមជញ្ជាំង និង រូបគំនូរដ៏ស្រស់ស្អាតជាច្រើនទៀត សុទ្ធតែត្រូវបានគូរ ដោយស្នាដៃរបស់វិចិត្រករល្បីៗមកពីគ្រប់ទិសទីក្នុងប្រទេសចិន។

ជាមួយគ្នានេះផងដែរ ព្រឹត្តិការណ៍ខាងលើនេះ ក៏បានប្រមូលផ្តុំដោយវិចិត្រករប្រុស-ស្រីល្បីៗ ចំនួន ១១រូប មកពីពិភពលោក ដើម្បីបង្កើតរូបគំនូរសិល្បៈ 3D នៅតាមកន្លែងទេសចរណ៍ចំនួន ១៤ កន្លែង ក្នុងនោះរួមមាននៅលើផ្លូវ Chunxi, Taikoo និង Lan Kwai Fong ផងដែរ។ អ្នករៀបចំកម្មវិធីនេះ បាននិយាយថា រូបគំនូរលើជញ្ជាំងគឺជាការបញ្ចូលគ្នានៃស្នាដៃសិល្បៈ និង វប្បធម៌ក្នុងស្រុក។ រូបគំនូរទាំងនោះ នឹងត្រូវបានគេរក្សាទុករយៈពេល ១​ខែ៕