(ភ្នំពេញ)៖ ការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៩ នឹងឈានចូលសប្តាហ៍ទី១២ ដែលត្រូវធ្វើឡើងនៅថ្ងៃទី២២-២៣ ខែមិថុនា ចុងសប្តាហ៍នេះមាន ១៤ក្រុម ចូលរួម ក្នុងខណៈណាហ្គាវើលជាក្រុមការពារតំណែងជើងឯក។

ការប្រកួតនៅថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៩ រួមមាន៖
- អាស៊ីអឺរ៉ុប យូណាយធីត Vs ព្រះខ័នរាជស្វាយរៀង
- អគ្គិសនីកម្ពុជា Vs ក្រសួងការពារជាតិ
- ភ្នំពេញក្រោន Vs អង្គរថាយហ្គឺ។

ការប្រកួតនៅថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០១៩ រួមមាន៖
- សូលទីឡូអង្គរ Vs បឹងកេតអែហ្វស៊ី
- គិរីវង់សុខសែនជ័យ Vs កំពង់ចាម
- អគ្គស្នងការដ្ឋាននគរបាលជាតិ Vs យុវជនទន្លេបាទី U18
- ណាហ្គាវើល Vs វិសាខា។

គួរបញ្ជាក់ផងថា ការប្រកួតប្រចាំសប្តាហ៍ទី១២ គូពិសេសនឹងត្រូវប៉ះគ្នា ក្រុមណាហ្គាវើល ដែលឈរនៅចំណាត់ថ្នាក់លេខ២ មាន២៧ពិន្ទុ ប៉ះជាមួយក្រុមវិសាខា ដែលឈរនៅចំណាត់ថ្នាក់លេខ៥ និងមាន១៩ពិន្ទុ។ ការប្រកួតរវាងក្រុមទាំងពីរនឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន ខ.ភ.ម (ស្តាតចាស់) នាថ្ងៃអាទិត្យ ទី២៣ ខែមិថុនា នាម៉ោង ៦៖០០នាទីល្ងាច៕