(ភ្នំពេញ)៖ ជាការកត់សម្គាល់ ថ្មីៗនេះមានកម្រងរូបភាពដ៏កម្ររជាច្រើនរបស់តារាចម្រៀងប្រុសស្រីល្បីៗកាលពីសម័យមុន ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយផ្សេងយកទៅចុះផ្សាយ និងត្រូវបានអ្នកលេងបណ្តាញសង្គមធ្វើការចែករំលែកតៗគ្នាជាច្រើនផងដែរ។ ក្រោយរូបភាពទាំងនោះទទួលបានការចាប់អារម្មណ៍ ស្រាប់តែមានតារាប្រុសមួយរូបក្នុងចំណោមនោះ ត្រូវបានគេទម្លាយថា បច្ចុប្បន្នបានធ្លាក់ខ្លួនលំបាកដល់ថ្នាក់ធ្វើជាអ្នកយាមឡានឲ្យគេ គួរឲ្យអាណិត។

បើយោងតាមការបង្ហោះសារលើហ្វេសប៊ុកឈ្មោះ Jenny Chamroeun បានសរសេរថា៖ «បង បូ វិចិត្រ ម្ចាស់បទ «ប៊ិះស៊យ» ដុនដាបឃើញសភាពគាត់រឿយៗក្បែរក្លឹបកំសាន្ដ ៥៥ ជិតអាហារដ្ឋានយាយម្លូរ អាយ៊ែរឡានឲ្យគេពិបាកភ្នែកណាស់ ធ្លាប់តែស្ដាប់ចំរៀងគាត់ពីក្មេងៗ១០ឆ្នាំជាងមុន សង្ឃឹមថា នឹងមានអ្នកឈឺឆ្អាល ទៅចុះសួរគាត់ គ្មានលេខទូរសព្ទ័ផ្ទាល់ខ្លួនទៀត អាចជួយគាត់បាន គាត់នៅជិតផ្ទះខ្ញុំ ឃើញសភាពបែបនេះ ប្អូននៅមិនសុខ មានតែបង្ហោះ គាត់មិនប្រកាន់ខ្ញុំទៀត គាត់ថាជួយគាត់ផង ក្រែងសម្រួលជីវភាពបានខ្លះ ម្ចាស់បទ «ប៊ិះស៊យ» នៅផលិតកម្ម ( RSK ) ជួយស៊ែរផង បងប្អូន»

យ៉ាងណាមិញ ក្រោយពីបង្ហោះសារឲ្យសាធារណៈជនបានជ្រាបពីដំណឹងរបស់អតីតតារាចម្រៀង បូ វិចិត្រ ហើយនោះ គេសង្កេតឃើញថា មានសប្បុរសជនមួយចំនួន​បានជួយជាទឹកប្រាក់បនិ្តចបន្តួចតាមលិទ្ធភាព គ្រាន់សម្រាលជីវភាពរបស់លោក។ តែយ៉ាងណា យើងមិនទាន់ដឹងពីមូលហេតុពិតរបស់លោក បូ វិចិត្រ នៅឡើយទេថា តើមានអ្វីកើតឡើងខ្លះពីជីវិតរបស់លោក ដែលធ្លាក់ពីតារាល្បីរហូតដល់មានការខ្វះខាតខ្លាំងបែបនេះ៕