(កាណាដា)៖ មនុស្សចំនួន ៤នាក់ បានរងរបួស នៅក្នុងការបាញ់ប្រហារ អំឡុងពេលមានការប្រកួតពានរង្វាន់ជើងឯកបាល់បោះ NBA នៅទីក្រុង Toronto ប្រទេសកាណាដា កាលពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះ ដែលធ្វើឲ្យអ្នកចូលរួមទស្សនាការប្រកួត មានភាពឆោរឡោរពេញទីនោះ។ នេះបើតាមការចេញផ្សាយដោយព័ត៌មាន CGTN នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩។

នៅក្នុងនោះមនុស្ស ៣នាក់ ត្រូវបានចាប់ខ្លួន ហើយកាំភ្លើង ២ដើម ត្រូវបានគេរកឃើញ។ ហេតុការណ៍នៃការបាញ់ប្រហារមួយនេះបានកើតឡើងនៅ Nathan Phillips Square ដែលជាទីកន្លែង​ហ្វូង​មនុស្ស​ប្រមូល​ផ្តុំ​ដើម្បី​អបអរ​ទិវា​ជ័យ​ជម្នះ​ Toronto Raptors ទីក្រុង Ontario ប្រទេស​កាណាដា កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ២០១៩៕