(ភ្នំពេញ)៖ កីឡាករបរទេស Okereke Timothy នៃក្លឹបបាល់ទាត់អង្គរថាយហ្គឺរ បានកំពុងតែនាំមុខគេបណ្តោះអាសន្ន ក្នុងការរកគ្រាប់ស៊ុតបញ្ចូលទីបាន ១៥គ្រាប់ច្រើនជាងគេបណ្តោះអាសន្ន (Top scorer) ក្នុងព្រឹត្តិការណ៍លីគកំពូលកម្ពុជា ឆ្នាំ២០១៩ គិតត្រឹមសប្តាហ៍ទី១១ ជើងទី១។

កីឡាករស្បែកខ្មៅ ដែលពាក់លេខ៩៩ ក្នុងក្លឹបដែលស្ថិតនៅខេត្តសៀមរាប នៃប្រទេសកម្ពុជាមួយនេះ ក៏ជាក្រុមដែលកំ ពុងធ្វើព្យុះធ្វើភ្លៀងក្នុងលីគឆ្នាំនេះដែរ ដោយទើបតែចាញ់តែ ១ប្រកួតក្នុងចំណោម ១១ប្រកួត ក្រៅពីឈ្នះ ៧ដង និងស្មើ ៣ដង ឈរនៅលេខរៀងទី៣ បណ្តោះអាសន្ន ដោយមាន ២៤ពិន្ទុផងនោះ ក្នុងចំណោម ១៤ក្រុមដែលកំពុងប្រកួតយ៉ាងក្តៅគគុកក្នុងការប្រជែងយកពានលីគកំពូលកម្ពុជា ឆ្នាំ២០១៩ នេះ។

ខាងក្រោមនេះ ជាកីឡាករចំនួន ៥រូបដែលកំពុងនាំមុខគេក្នុងតារាង Top Scorer៖

១៖ កីឡាករ Okereke Timothy Chiemerie ពាក់លេខ៩៩ រកបាន ១៥គ្រាប់ (ក្លឹបអង្គរថាយហ្គឺរ)។

២៖ កីឡាករ Privat Mbarga ពាក់លេខ១០ រកបាន ១៣គ្រាប់ (ព្រះខ័នរាជស្វាយរៀង)។

៣៖ កីឡាករ Dzarma Bata ពាក់លេខ១១ រកបាន ១៣គ្រាប់ (ក្រសួងការពារជាតិ)។

៤៖ កីឡាករ Esho Omoba ពាក់លេខ៣០ រកបាន ១២គ្រាប់ (ណាហ្គាវើល)។

៥៖ កីឡាករ Kipson ពាក់លេខ១៤ រកបាន ១០គ្រាប់ (ណាហ្គាវើល)៕