(ភ្នំពេញ)៖ ជាការកត់សម្គាល់ ទស្សនិកជនធ្លាប់តែឃើញរូបសម្រស់នាពេលបច្ចុប្បន្ន របស់តារាប្រុសស្រីល្បីៗមួយចំនួន ដូចជា អ្នកនាង ឱក សុគន្ធកញ្ញា និង អ្នកនាង យក់ ថិតរដ្ឋា ជាដើម តែប្រហែលជាមានទស្សនិកជនភាគច្រើនណាស់ ដែលបានទាន់បានស្គាល់ ឬឃើញសម្រស់របស់ពួកគេកាលពីនៅក្មេងឡើយ។ ភាគច្រើននៃតារាទាំងនោះ បើប្រៀបធៀបសម្រស់ពីមុន និងបច្ចុប្បន្នគឺខុសគ្នាសឹង ១៨០ ដឺក្រេទៅហើយ ពោលគឺមានការវិវត្តន៍ទាំងសម្រស់ និងសមត្ថភាពទៅតាមសម័យកាល។

តារាដែលយើងលើកយកមកបង្ហាញ គឺមានដូចជា៖ បូរ វិចិត្រ, ឃុំ ប៉ុណ្ណាដែត, យក់ ថិតរដ្ឋា, ឪក សុគន្ធកញ្ញា, គង់ សង្វាដានី, ម៉េង ប៊ុនលី, យ៉ុង ចាន់កណ្ណិកា, ប៊ុន សិក្ត និងតារាមួយចំនួនទៀត។ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ មហាជនសង្កេតឃើញថា ភាគច្រើននៃតារាប្រុសស្រីខាងលើ សុទ្ធសឹងតែបានវិវត្តន៍ខ្លួន និងក្តោបក្តាប់ប្រជាប្រិយភាពបាន រហូតទទួលនាមជាតារាលំដាប់ប្រទេសផងដែរ។ តារាជាច្រើនដួងខាងលើបានឆ្លងកាត់ភាពលំបាក ការតស៊ូអត់ធ្មត់ និងការព្យាយាមទើបទទួលបានជោគជ័យ រហូតដល់បច្ចុប្បន្ននេះ។

យ៉ាងណាមិញ បើងាកទៅមើលរូបសម្រស់របស់តារាល្បីៗខាងលើវិញបានប្រែរូបរាងកាន់តែស្រស់ស្អាត និងប្លែកខ្លាំង ខណៈពេលដែលកេរ្តិ៍ឈ្មោះកាន់តែល្បី ជីវិតក៏ប្រែប្រួល ទោះបីជាមានវ័យកាន់តែច្រើនយ៉ាងណាក្តី។ មិនត្រឹមតែប៉ុណ្ណោះរូបភាពទាំងនេះ ក៏ជារូបភាពកម្រ ដែលអ្នកគាំទ្រក្មេងៗជំនាន់ក្រោយ សឹងតែមិនធ្លាប់ឃើញនោះទេ។ ខាងក្រោមនេះ គឺជារូបថតរបស់តារាប្រុសស្រីល្បីៗខាងលើ៖