(កូរ៉េខាងត្បូង)៖ ទីភ្នាក់ងារប៉ូលិសជាតិកូរ៉េលោក មីន ជីបយ៉ុង (Min Gap Ryong) បានធ្វើសន្និសីទកាសែតសារព័ត៌មានមួយ កាលពីច័ន្ទសប្ដាហ៍នេះ ដើម្បីដោះស្រាយជុំវិញរឿងអាស្រូវរបស់ផលិតកម្ម YG Entertainment ដែលត្រូវបានគេចោទប្រកាន់ពាក់ព័ន្ធនឹងគ្រឿងញៀន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន allkpop នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩។

លោក មីន ជីបយ៉ុង បានបញ្ជាក់ថា ទីភ្នាក់ងារប៉ូលិសនឹងចាប់ផ្ដើមបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកជុំវិញបញ្ហាទាំងអស់ ដែលបានធ្វើការចោទប្រកាន់ទៅលើផលិតកម្ម YG ដោយនឹងបង្កើតជាក្រុមផ្ដាច់មុខ ដែលត្រូវដឹកនាំបើកការស៊ើបអង្កេតដោយប្រធានផ្នែកស៊ើបអង្កេត ផ្នែកការិយាល័យប៉ូលិសខេត្តក្យង់គីដូ (Gyeonggi-do) ភាគខាងត្បូងប្រទេសកូរ៉េ។ ហើយទីភ្នាក់ងារប៉ូលិសសិក្សាបានតម្រុយមួយចំនួន អំឡុងពេលមានការស៊ើបអង្កេតទៅលើក្លឹប Burning Sun។ នៅក្នុងដែរ ពួកគេក៏ទទួលបានករណីគ្រឿងញៀន និងករណីស្រដៀងគ្នាផ្សេងទៀត ពួកគេនឹងធ្វើការស៊ើបអង្កេតទាំងស្រុង ដើម្បីដោះស្រាយរាល់ការសង្ស័យ ដែលបានលើកឡើងដោយសាធារណជន។

នៅពេលត្រូវបានសួរថា តើពួកគេគ្រោងនឹងស៊ើបអង្កេតទៅលើ លោក Yang Hyun Suk នៅពេលណា អ្នកគ្រប់គ្រង YG រូបនេះ ក៏បាននិយាយថា ពួកយើងមិនអាចបង្ហាញរបាយការណ៍លម្អិត អំពីការស៊ើបអង្កេតនេះបាននៅឡើយទេ។

ជាមួយគ្នានេះផងដែរ របាយការណ៍របស់ប៉ូលិសបានបង្ហាញថា បានធ្វើការស៊ើបអង្កេត B.I អតីតសមាជិកក្រុម iKON ពាក់ព័ន្ធនឹងគ្រឿងញៀន កាលពីឆ្នាំ២០១៦ ហើយបញ្ចូនសំណុំរឿងទៅជំនុំជម្រះក្ដីនៅតុលាការ៕