(ចិន)៖ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន មនុស្សប្រមាណ ៥០០០ នាក់ បានចូលរួម នៅក្នុងការរត់ប្រណាំងកីឡាពាក់កណ្ដាលម៉ារ៉ាតុង ដែលបានរត់នៅលើផ្លូវមួយ ស្ថិតក្នុងទីក្រុង Baoji ខេត្ត Shaanxi ភាគខាងជើងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១៩។

ការប្រណាំង២ ផ្សេងទៀត ត្រូវបានធ្វើឡើង រួមទាំងការរត់កីឡាពាក់កណ្ដាលម៉ារ៉ាតុងចម្ងាយ ៥គីឡូម៉ែត្រ និង ២.៥គីឡូម៉ែត្រ។ អ្នកចូលរួម បានច្រៀងចម្រៀងជាភាសាជាតិ ដើម្បីប្រារព្ធពិធីខួបលើកទី ៧០ នៃការបង្កើតសាធារណៈរដ្ឋប្រជាមានិតចិន៕