(ឯកសារសត្វ)៖ សត្វកុក ដែលជាប្រភេទសត្វបក្សីដ៏កម្រ រាប់ពាន់ក្បាល ត្រូវបានគេប្រទះឃើញហើរមួយហ្វូង នៅក្នុងខេត្ត Jiangxi ដែលជាតំបន់ដីសើម ស្ថិតនៅភាគកើតប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១៩។

ចំនួនបក្សី ដែលជិតផុតពូជ កំពុងត្រូវបានចិញ្ចឹម និង បង្កាត់ពូជ នៅតំបន់ដីសើម នៅស្រុក Le'an នៃទីក្រុង Fuzhou ហើយការអភិវឌ្ឃន៍ ត្រូវបានគេសន្មតថា បានធ្វើឲ្យបរិស្ថានប្រព័ន្ធអេកូឡូស៊ី កាន់តែប្រសើរឡើង សម្រាប់សត្វព្រៃ នៅក្នុងតំបន់កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ។ ពពួកសត្វបក្សីដ៏កម្រប្រភេទនេះ ត្រូវបានគេចាត់ទុកថា ជាប្រភេទសត្វដែលជិតផុតពូជ ដោយកម្រិតការពារខ្ពស់បំផុតទី២ របស់ប្រទេសចិន៕