(ក្រុងឡុងដ៍)៖ ក្លឹបដែលកំពុងលេងនៅ Championship ក្នុងក្របខណ្ឌទី២ អង់គ្លេស Derby County បានកំពុងតែពិចារណានាំយក John Terry ដែលជាសមាជិកគ្រូបង្វឹកក្នុងក្លឹប Aston Villa មកដឹកនាំវិញ ប្រសិនបើក Frank Lampard ទៅចូលរួមជាមួយក្លឹបតោខៀវ Chelsea មែននោះ។

បន្ថែមលើនេះ ប្រភពព័ត៌មានពី Dailymail ក៏បានចេញផ្សាយដែរថា លោក Lee Bowyer ដែលកំពុងដឹកនាំក្លឹប Charlton ក៏ជាបេក្ខភាពសំខាន់មួយរូបដែលត្រូវបាន Derby សំលឹងឃើញផងដែរក្នុងការជំនួសកន្លែងរបស់បុរសវ័យ ៤០ឆ្នាំ Lampard។

អតីតកីឡាករនិម្មិតរូបក្នុងក្លឹប Chelsea លោក Terry ត្រូវបានតែងតាំងជាសមាជិកគ្រូបង្វឹក (Coaching staff) ក្នុងក្លឹប Aston Villa កាលខែតុលា ឆ្នាំ២០១៨ ដែលកំពុងសិក្សា ក៏ដូចជាជំនួសការផ្ទាល់របស់គ្រូបង្វឹក Dean Smith ក្នុងខណៈ Aston Villa បានឈ្នះកៅអី១ ឡើងមកលេងនៅ Premier League រដូវកាលឆ្នាំនេះ បន្ទាប់ពីយកឈ្នះគូ ប្រជែង Derby County ២-១ ក្នុងវគ្គជម្រុះ។

យ៉ាងណាក៏ដោយ រហូតមកទល់នឹងពេលនេះ ក្លឹប Derby County ពុំទាន់ទទួលបានលិខិតផ្លូវការណាមួយពី Chelsea ក្នុងការចង់បាន Lampard នៅឡើយទេ តែក៏ជឿជាក់ថា នឹងអាចកើតឡើងមែននាពេលដ៏ខ្លីខាងមុខនេះផងដែរ ដ្បិតបុរ សសញ្ជាតិអង់គ្លេសរូបនេះធ្លាប់ជាកីឡាករ និងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយតោខៀវ ជាពិសេសជាមួយប្រធានក្លឹប លោក Roman Abramovich តែម្តង៕