(បរទេស)៖ បើយោងតាមរបាយការណ៍របស់អង្គការ UNICEF តាំងពីឆ្នាំ២០១៨ ជាឆ្នាំដែលស៊ីរីមានជម្លោះនោះ បានធ្វើឲ្យប្រជាជននៃប្រទេសនេះជាង ១.៥លាននាក់ ទទួលរងនូវពិការភាពជាអចិន្ត្រៃយ៍។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩។

ទីបំផុត រដ្ឋាភិបាលស៊ីរី និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ បានចាត់នូវវិធានការនានា ដើម្បីជួយជនពិការទាំងនោះ បានត្រឡប់មកសភាពដើមវិញ ដើម្បីការធ្វើឲ្យពួកគេមានកាយសប្បទាដូចមនុស្សធម្មតាវិញ និងអាចប្រកបការងារចិញ្ចឹមជីវិតបានដូចមនុស្សទូទៅបាន។ ក្នុងនោះផងដែរ មានរោងចក្រមួយកន្លែង បានផ្តល់ឱកាសការងារដល់ទាហានចូលនិវត្តន៍ជាច្រើននាក់ ហើយក៏បានផ្តល់នូវការហ្វឹកហាត់ការងារដល់ជនពិការថែមទៀតផង។

ឥឡូវនេះ មជ្ឈមណ្ឌលផលិតឧបករណ៍សិប្បនិម្មិត និងឧបករណ៍ជំនួយផ្សេងៗទៀត ក៏បានផ្តល់ការព្យាបាលដោយឥតគិតថ្លៃផងដែរ៕