(សៅប៉ូឡូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយរ៉ាហ្គាយ បានឡើងទៅឈរនៅកំពូលតារាងនៃពូល C បណ្តោះអាសន្នពី ក្នុងព្រឹត្តិការណ៍ពានរង្វាន់ជើងឯកប្រចាំតំបន់អាមេរិឡាទីន Copa America 2019 ក្រោយយកឈ្នះគូប្រជែងអេក្វាទ័រ ៤-០ នាព្រឹកមិញនេះ។

នេះជា១ប្រកួតដំបូងសម្រាប់ពូល C ក្នុងចំណោមទាំង ៣ពូលក្នុង Copa America 2019 ដែលមានប្រេស៊ីលធ្វើម្ចាស់ ផ្ទះ មុនពេល ១ប្រកួតទៀតរបស់ជប៉ុន និងឈីលីធ្វើឡើងនៅម៉ោង ៦៖០០នាទីព្រឹកថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០១៩។

៤គ្រាប់របស់អ៊ុយរ៉ាហ្គាយ កើតឡើងនៅនាទីទី៦ ពីការធ្វើបានសម្រេចដោយកីឡាករ Edinson Cavani មកពីក្លឹប PSG នៅនាទី៣៤ និង Luis Suarez មកពីក្លឹប FC Barcelona នៅនាទី៤៤ និងគ្រាប់ទី៤ ចុងក្រោយពីការ Own Goal របស់កីឡាករ Arturo Mina នៅនាទី៧៨ ក្នុងខណៈដែលអេក្វាទ័រនៅសល់សមាជិកតែ ១០នាទីប៉ុណ្ណោះចាប់ពី នាទី២៤ ក្រោយពេលកីឡាករ Jose Quinteros ត្រូវបានពិន័យកាតក្រហមមកនោះ។

អ៊ុយរ៉ាហ្គាយជាក្រុមទី១ ដែលរកបាន ៤គ្រាប់ច្រើនជាងគេបណ្តោះអាសន្ន ក្នុងចំណោម ៥ប្រកួតដែលបានចាប់ផ្តើម Copa America 2019 តាមពីក្រោយដោយម្ចាស់ផ្ទះប្រេស៊ីល ដែលបំបាក់បូលីវី