(លីវើពូល)៖ ក្លឹបបាល់ទាត់ម្ចាស់ជើងឯក Champions League 2019 ក្រុមហង្សក្រហម Liverpool និងបន្តកិច្ចសន្យាថ្មីឲ្យកីឡាករខ្សែបម្រើ Alex Oxlade-Chamberlain ស្នាក់នៅកីឡដ្ឋាន Anfield រហតូដល់ឆ្នាំ២០២៣ នេះបើតាមការចេញផ្សាយដោយ 90min នាថ្ងៃទី ១២ខែមិថុនា ឆ្នាំ២០១៩។

កីឡាករខ្សែបម្រើសញ្ជាតិអង់គ្លេស Alex Oxlade-Chamberlain បានត្រៀមខ្លួនរួចជាស្រាចក្នុងការទទួលកិច្ចសន្យាថ្មីជាក្លឹប Liverpool ដែលនិងទទួលបានតម្លៃពលកម្មប្រមាណ១២០,០០០ផោនក្នុងមួយសប្តាហ៍ ហើយនិងទទួលបាន ២៥លានផោនដែលស្មើនិងប្រមាណ ៣១លានដុល្លារក្នុងរយៈពេល ៤ឆ្នាំ។

បញ្ជាក់ផងថា កីឡាករខ្សែបម្រើស្លាបស្តាំវ័យ ២៥ឆ្នាំ Alex Oxlade-Chamberlain ត្រូវបានក្លឹប Liverpool នាំយកមកពីក្លឹប Arsenal ក្នុងតម្លៃប្រមាណ ៣៥លានផោនដែលស្មើនិង ៤៤លានដុល្លារ គ្រាដែលក្នុងរដូវកាល ២០១៨-២០១៩ កីឡាកររូបនេះបានខកខានបង្ហាញខ្លួនលើទីលានដោយសារបញ្ហារបួសរាំរ៉ៃ៕