(ភ្នំពេញ)៖ កីឡាករ Mizuno Hikaru ដែលជាខ្សែបម្រើរបស់ក្លឹបបឹងកេតអែហ្វស៊ី បានចំណាយពេលវេលាផ្ទាល់ខ្លួនបង្ហាត់បង្រៀនអំពីចំណេះដឹងបាល់ទាត់ទៅដល់កុមារជប៉ុន ដែលកំពុងសិក្សាក្នុងសាលារៀនជប៉ុន ក្នុងរាជធានីភ្នំពេញ។

Mizuno ប្រាប់អំពីខ្លឹមសារនៃប្រធានបទដែលខ្លួនបានយកទៅចែករំលែកដល់ក្មេងៗថា «ពេលខ្ញុំនៅក្មេង សុបិនខ្ញុំគឺចង់ ក្លាយជាកីឡាករបាល់ទាត់អាជីពម្នាក់។ ខ្ញុំមិនដែលបោះបង់ក្តីសុបិននេះទេ។ មនុស្សគ្រប់គ្នា គឺតែងតែមានក្តីសុបិន មិនថាវា តូច ឬធំទេ អ្វីដែលសំខាន់បំផុត គឺកុំបោះបង់វា ហើយជឿថាអាចធ្វើបាន»

អ្វីដែលគួរអោយគត់សំគាល់នោះគឺ កីឡាករជប៉ុនរូបនេះបានបញ្ជាក់ថា នៅក្នុងកម្មវិធីសិក្សានោះ រូបគេបានបង្រៀនពួកគេអំពីលំហាត់ប្រាណខ្លីៗ ព្រមទាំងការប្រកួតខ្លះៗរវាងរូបគេ និងក្មេងៗ ហើយបន្ទាប់មករៀបរាប់ប្រាប់ពួកគេអំពីខ្សែជីវិតបាល់ទាត់របស់គាត់ និងក្តីស្រមៃទៅថ្ងៃអនាគត។ ចូរធ្វើឱ្យក្តីសុបិនរបស់អ្នកក្លាយជាការពិត។

សូមបញ្ជាក់ផងថា តាមការបង្ហើបប្រាប់ពី Mizuno មក រូបគេនឹងមានគម្រោងបើកវគ្គសិក្សាសម្រាប់កុមារកម្ពុជាផងដែរ ជាមួយនឹងមិត្តរបស់គេ ក្រោយពីចប់រដូវកាលនេះទៅ៕