(បរទេស)៖ យ៉ាងហោចណាស់ មានមនុស្សម្នាក់បានស្លាប់ ក្នុងហេតុការណ៍បាក់ជណ្តើរស្ទូចនៅការដ្ឋានសំណង់នៅសហរដ្ឋអាមេរិក អំឡុងពេលមានខ្យល់ព្យុះខ្លាំង។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។

ជាការពិត ថ្មីៗនេះនៅតំបន់មួយចំនួននៃសហរដ្ឋអាមេរិកបានទទួលរងខ្យល់ធ្លាក់យ៉ាងខ្លាំង បង្កឲ្យមានការបាក់ជណ្តើរស្ទូចដ៏ខ្ពស់នៅការដ្ឋានសំណង់មួយ។ បើតាមវីដេអូបានបង្ហាញថា ជណ្តើរនោះបានបាក់ទៅលើអាគារផ្ទះល្វែង Dallas ខណៈហេតុការណ៍នេះផងដែរ បានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និង ៦នាក់ផ្សេងទៀតបានរងរបួស។

ពាក់ព័ន្ធនឹងហេតុការណ៍ខាងលើនេះដែរ ក្រុមមន្ត្រីប្រចាំតំបន់នោះ បានកំពុងតែធ្វើការស្រាវជ្រាវ ខណៈមនុស្សរងរបួសត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕