(ញូយ៉ក)៖ ឧទ្ធម្ភាគចក្រមួយគ្រឿង បានធ្លាក់នៅលើដំបូលនៃអាគារមួយ ដែលស្ថិតនៅកណ្ដាលក្រុង Manhattan បង្កឲ្យមានភ្លើងឆេះ និង បណ្ដាលឲ្យអ្នកបើកបរយន្តហោះម្នាក់ បានស្លាប់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៩។

នាយកដ្ឋានពន្លត់អគ្គិភ័យ បាននិយាយថា អ្នកសង្រ្គោះបន្ទាន់ ចំនួន១០០ នាក់ ត្រូវបានបញ្ចូនទៅកន្លែងកើហេតុ។ គេមិនទាន់ដឹងច្បាស់ទេថា តើមានមនុស្សប៉ុនា្មននាក់ ដែលមាននៅក្នុងឧទ្ធម្ភាគចក្រនោះ អំឡុងពេលធ្លាក់យន្តហោះ នៅឡើយទេ។ករណីស៊ើបអង្កេត កំពុងតែដំណើរការ៕