(ម៉ាលី)៖ ព្យុះខ្សាច់ក្រហម បានវាយប្រហារនៅក្នុងជុំវិញនៃតំបន់ជំរុំរបស់អង្គការសហប្រជាជាតិ ដែលហៅកាត់ថា UN នៅប្រទេសម៉ាលី ដែលជាកន្លែងកងរក្សាសន្តិភាពចិនត្រូវបានគេឈរជើងនៅទីនោះ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី ១១​ខែមិថុនា ឆ្នាំ ២០១៩។

ព្យុះខ្សាច់ក្រហម តែងតែកើតឡើងជាទៀតទាត់ នៅក្នុងតំបន់ ប៉ុន្តែព្យុះខ្សាច់ក្រហម គេមិនសូវឃើញជួបប្រទះជាញឹកញាប់ នោះទេ។ នេះគឺជាលើកដំបូងហើយ ដែលកងរក្សាសន្តិសុខចិន នៃក្រុមទី៧ នៅក្នុងប្រទេសម៉ាលី បានឃើញហេតុការណ៍មួយនេះ ចាប់តាំងពីពួកគេ បានមកដល់កាលពីថ្ងៃទី ២៣ ខែឧសភា កន្លងទៅ៕