(ក្រុងឡុងដ៍)៖ បាឡុងខ្យល់ចំនួន ៤៦ ត្រូវបានគេបង្ហោះចេញពីទីក្រុងឡុងដ៍ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ហើយគេក៏បានបង្ហោះនៅទីក្រុងល្បីល្បាញមួយចំនួន នៅចក្រភពអង់គ្លេសផងដែរ រួមមានទន្លេ Thames កន្លែងសភា រាជវាំង Buckingham ទោងវិល London Eye និង ប៉មនៃទីក្រុងឡុងដ៍។ នេះបើតាម​ការចេះផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៩។

ព្រឹត្តិការណ៍បង្ហោះបាឡុង (Lord Mayor's Hot Air Balloon Regatta) ដែលធ្វើឡើងនៅកណ្ដាលទីក្រុងឡុងដ៍ តែងតែធ្វើការបង្ហោះបាឡុងខ្យល់ជារៀងរាល់ឆ្នាំ យ៉ាងហោចណាស់ ៥០បាឡុង ដើម្បីប្រមូលមូលនិធីសម្រាប់កម្មវិធីសប្បុរសធម៌ ដែលមានឈ្មោះថា «Lord Mayor’s Appeal»។ នៅឆ្នាំនេះ ព្រឹត្តិការណ៍បង្ហោះបាឡុង គេអាចប្រមូលថវិកាបាន ៧៥០០០ផោន ដែលសរុបទាំងអស់បានកើនឡើងដល់ ២៥០០៦៣ផោន ក្នុងរយៈពេល ៤ឆ្នាំ៕