(ម៉ាឌ្រីដ)៖ ក្រុមគោជល់អេស្ប៉ាញ បន្តឈរលើកំពូលតារាងពូល F ក្នុងប្រកួតទី៤ នៃវគ្គជម្រុះ UEFA Euro 2020 ដោយបានបំបាក់គូប្រជែងស៊ុយអែត ៣-០ នាយប់មិញនេះ គ្រាដែលកីឡាករខ្សែការពារ Sergio Ramos នៅតែបន្តរក គ្រាប់បាល់នៅកីឡដ្ឋាន Santiago Bernabeu។

១គ្រាប់បើកឆាករបស់កីឡាករមកពីក្លឹបអេស្ប៉ាញ Real Madrid, Sergio Ramos រកបាននៅនាទី៦៤ ពីការស៊ុតបាល់ប៉េណាលទី មុនពេលមិត្តរួមក្រុមខ្សែប្រយុទ្ធ Alvaro Morata រកបានគ្រាប់ទី២ នៅនាទី៨៥ និង Oyarzabal រកបានគ្រាប់ចុងក្រោយនៅនាទី៨៧ ដើម្បីធានាជ័យជម្នះ ១០០% ក្នុង ៤ប្រកួតបើកឆាកមិនដែលចាញ់ និងស្មើឡើយ។

គួរបញ្ជាក់ផងថា ក្រោយពីចប់ការប្រកួតនេះ បុរសវ័យ ៣៣ឆ្នាំដែលជាខ្សែការពារឆ្នើម Sergio Ramos រកបាន ២០គ្រាប់ក្នុងក្រុមជម្រើសជាតិអេស្ប៉ាញពីការចូលលេងបាន ១៦៥ប្រកួត ខណៈអេស្ប៉ាញនៅបន្តឈរលើកំពូលតារាងបណ្តោះនៃពូល F អាសន្នដោយមាន ១២ពិន្ទុមិនដែលចាញ់ និងស្មើ មុនប៉ះក្រុមរ៉ូម៉ានី នៅប្រកួតបន្ទាប់ក្នុងពានអឺរ៉ុបនេះ៕