(ព័រតូ)៖ ក្រុមតោកំណាចអង់គ្លេស ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្នុងព្រឹត្តិការណ៍ UEFA Nations League 2019 បន្ទាប់ពីយកឈ្នះគូប្រជែង ក្រុមជម្រើសជាតិស្វីសដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៦-៥ ក្រោយប្រកួត ១២០នាទី ស្មើគ្នា ០-០។

ក្រុមដែលបានចាញ់ហូឡង់ ១-៣ កាលក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងនាទីបន្ថែមនោះ បានយកឈ្នះដោយបាល់ប៉េ ណាល់ទីកាត់សេចក្តីចំនួន ២ប្រកួតចុងក្រោយក្នុងព្រឹត្តិការណ៍ធំៗ បន្ទាប់ពីបរាជ័យ ៦ដងដោយបាល់ ១១ម៉ែត្រនាពេល កន្លងមកពីការធ្វើបានយ៉ាងល្អរបស់អ្នកចាំទី Jordan Pickford ជួយសង្រ្គោះបាល់ប៉េណាល់ទី១ ដែលជាទាត់គ្រាប់ទី៦ របស់ក្រុមជម្រើសស្វីស ដោយកីឡាករ Josip Drmic មុនពេលខ្សែបម្រើ Eric Dier ស៊ុតបានសម្រេចនោះ។

នេះក៏ជាលើកទី១ ផងដែរសម្រាប់ក្រុមតោ ៣អង់គ្លេសដែលជាប់ចំណាត់ថ្នាក់លេខ៣ គិតចាប់តាំងពី Euro ឆ្នាំ១៩៦៨ មក វាបានក្លាយជាការបរាជ័យលើកទី១៦ របស់ក្រុមស្វីសក្រោមថ្វីជើងរបស់អង់គ្លេសពីប្រវត្តិធ្លាប់ជួបគ្នាចំនួន ២៣លើកមកនេះ ដោយទើបតែតែម្តងគត់ ក្រៅពីស្មើ៦ដងនោះ៕