(ក្រុងរីយ៉ូ)៖ កីឡាករបាល់ទាល់ Neymar បានចូលឆ្លើយបំភ្លឺនៅប៉ុស្តិ៍ប៉ូលិសអស់រយៈពេលជិត ២ម៉ោង ដែលស្ថិតនៅទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីល កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជុំវិញបទចោទប្រកាន់មកលើរូបលោក ថារំលោភសេពសន្ថវៈ។ នេះបើតាមការចេញផ្សាយដោយសារព៍ត៌មាន CGTN នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០១៩។

កីឡាបាល់ទាត់រូបនេះ បានជួបនារីម្នាក់ដែលមានឈ្មោះថា Najila Trindade វ័យ ២៦ឆ្នាំកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នៅឯសណ្ឋាគារមួយកន្លែងនៅទីក្រុងប៉ារីស ប្រទេសបារាំង អំឡុងពេលដែលកីឡាករប្រេស៊ីល Neymar លេងឲ្យក្លឹប Paris St-Germain (PSG)។

Neymar បានបដិសេធរាល់ការចោទប្រកាន់ប្រឆាំងនឹងរូបលោក ហើយបានហៅរឿងហេតុពេលនោះថា ជា «អន្ទាក់» ដែលជាវីដេអូត្រូវបានគេបង្ហោះនៅបណ្ដាញ Instagram កាលពីថ្ងៃទី២ ខែមិថុនា។ Neymar ធ្លាប់បានពន្យល់ពីទំនាក់ទំនងរបស់លោកជាមួយនារីម្នាក់នោះ ដោយលោកបាននិយាយថា គឺជាអន្ទាក់។

សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលបានរាយការណ៍ថា Neymar បានទទួលដីកាកោះហៅពីតុលាការ ដើម្បីនិយាយជាមួយអាជ្ញាធរអំពីការបង្ហោះរបស់គាត់ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អំពីរូបភាព និងសារ របស់អ្នកជាប់ចោទ ដោយគ្មានការអនុញ្ញាតពីខាងស្រី (Trindade) ក្នុងការរំលោភលើភាពឯកជនរបស់នាង Internet។

Neymar បានមកធ្វើសក្ខីកម្មក្នុងរយៈពេលខ្លី នៅម៉ោង ៧យប់ថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ហើយបានចាកចេញមុនពេលម៉ោង ៩យប់ថ្ងៃដដែល (ម៉ោងក្នុងតំបន់)។ គាត់បាននិយាយទៅកាន់អ្នកកាសែតនៅឯទីស្នាក់កាប៉ូលិស ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីសក្ខីកម្មរបស់គាត់ នៅក្នុងករណីឧក្រិដ្ឋកម្មតាម Internet នោះឡើយ៕