(ចិន)៖ ការប្រណាំងទូកនាគ គឺជាបុណ្យទេសកាលមួយ ក្នុងថ្ងៃបុណ្យ Duanwu ដែលគេស្គាល់ថា ជា «ថ្ងៃបុណ្យសែននំចាំង» ដែលជាថ្ងៃឈប់សម្រាកលំហែកាយនៅប្រទេសចិន។ ហើយនៅទីក្រុង Wuhan ភាគកណ្ដាលប្រទេសចិន កាលពីថ្ងៃព្រហស្បត្តិសប្ដាហ៍នេះ គេបានប្រារព្ធពិធីបុណ្យអុំទូកនាគទ្រង់ទ្រាយធំបំផុត ដោយមានក្រុមអ្នកប្រណាំងទូកនាគចំនួន ១៨ក្រុម ចូលរួមប្រកួត។

ការប្រណាំងទូកនេះ ក៏ជាផ្នែកមួយនៃការប្រារព្ធពិធីបុណ្យអ៊ុទូក នៅថ្ងៃទី០៧ ខែមិថុនា នៅឆ្នាំ២០១៩នេះ ផងដែរ។ ព្រឹត្តិការណ៍ប្រណាំងទូកនាគបានទាក់ទាញអ្នកទេសចរណ៍ជាច្រើន មកចូលរួមទស្សនានៅទូទាំងប្រទេស៕