(ប៉ូឡូញ)៖ ពិតជាមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីមានបុរសម្នាក់ បានឡើងតោងជញ្ជាំងអាគារមួយ នៅក្នុងចំណោមអាគារដែលខ្ពស់ជាងគេ នៅឯទីក្រុង Warsaw នៃប្រទេសប៉ូឡូញ កាលពីថ្ងៃអាទិត្យសប្ដាហ៍នេះ ដោយលោកមិនបានពាក់ខ្សែក្រវ៉ាត់ការពារសុវត្ថិភាពរបស់លោកនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៩។

បុរសម្នាក់ដែលត្រូវបានគេស្គាល់ថាជាអ្នកឡើងអាគារនៅឯតំបន់ទីប្រជុំជននោះ មានឈ្មោះថា Marcin Banot ដែលលោកបានឡើងអាគារកម្ពស់ ១៧០ម៉ែត្រ នៅឯសណ្ឋាគារ Marriott Hotel ដោយគ្មានខ្សែការពារ។ យោងតាមរបាយការណ៍បុរសនោះត្រូវបានចាប់ខ្លួន និងពិន័យជាប្រាក់ ដោយសារបង្កអសន្តិសុខនៅកន្លែងទីប្រជុំជន៕