(អូស្រ្ដាលី)៖ សត្វសមុទ្រ និង ត្រីបាឡែន ជាច្រើនក្បាល បានរងហានិភ័យខ្ពស់ ដោយសារតែកាកសំណល់ជាច្រើន ដែលមាននៅក្នុងសមុទ្រ ត្រូវបានសត្វទាំងនោះស៊ីជាអាហារ ស្ថិតនៅឆ្នេរសមុទ្រនៃប្រទេសអ៊ីតាលី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០១៩។

ប្លាស្ទិចនៅក្នុងសមុទ្រយ៉ាងច្រើន កំពុងតែគម្រាមកំហែងទៅដល់ជីវិតរស់នៅរបស់សត្វសមុទ្រ និងប្រព័ន្ធអេកូឡូស៊ី ហើយអ្នកនេសាទ ព្យាយាម ស្វែងរកដំណោះស្រាយ ចំពោះបញ្ហាមួយនេះ។ នៅទីក្រុង San Benedetto del Tronto ពួកគេកំពុងតែយកសម្រាម ដែលមាននៅក្នុងសមុទ្រយកមកពិសោធន៍ និងធ្វើការពិនិត្យ តាមរយៈការនេសាទ ដោយប្រើរយៈពេល ១ខែ។

គោលបំណងនៃការធ្វើបែបនេះ គឺដើម្បីឱ្យអ្នកនេសាទនាំយកកាកសំណល់ប្លាស្ទិច ដែលពួកគេនេសាទជាប់សំណាញ់ ត្រលប់មកកាន់ដីខ្សាច់វិញ ជំនួសឱ្យការបោះចោលទៅក្នុងសមុទ្រ៕