(បរទេស)៖ តារាស្រីដ៏ល្បីឈ្មោះ Rihanna បានក្លាយជាតារាស្រីមួយរូប ដែលមានទ្រពសម្បត្តិច្រើនជាងគេលើពិភពលោក ដែលវ៉ាដាច់តារាស្រី ៣រូប ដទៃទៀត គឺ Madonna Céline Dion និង Beyoncé ខណៈដែលកាលពីមុនអ្នកទាំងបីសុទ្ធតែឈរនៅជួរលំដាប់តារា ដែលមានទ្រព្យសម្បត្តិយ៉ាងច្រើន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០១៩។

យោងទៅការចេញផ្សាយរបស់ទស្សនាវដ្ដី Forbes តារាស្រី Rihanna ដែលមានឈ្មោះពិត Robyn Rihanna Fenty ត្រូវបានគេប៉ាន់ស្មានថា មានទ្រព្យសម្បត្តិប្រហែល ៦០០លានដុល្លារអាមេរិក។ ទ្រពសម្បត្តិដ៏ធំសម្បើមរបស់នាងនេះ គឺមិនត្រឹមតែបានមកពីអាជីពតារាចម្រៀង និងការប្រគំតន្រ្ដីនោះទេ ក្នុងនោះក៏បានមកពីមុខរបរជំនួញ តាមរយៈការចាប់ដៃគូជា មួយ ម៉ាកទំនិញ LVMH ដែលជាក្រុមហ៊ុនគ្រឿងសម្អាងនៅបារាំង Fenty Beauty និង ចំណូលរបស់នាងនៅក្រុមហ៊ុនSavage X Fenty នៅទីក្រុងLos Angeles។

គ្រឿងសម្អាង ត្រូវបានគេប៉ានស្មាន រកចំណូលបាន ៥៧០លានដុល្លារ អំឡុងបើករយៈពេល ១៥ ខែលើកដំបូង៕