(ភ្នំពេញ)៖ ជំនួបប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទល់នឹងក្រុមភ្ញៀវប៉ាគីស្ថាន ក្នុងវគ្គជម្រុះ FIFA World Cup 2022 ចាប់ផ្តើមហើយនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមតម្លៃសំបុត្រចូលទស្សនាផ្ទាល់ ១០,០០០រៀល និង ៥,០០០រៀល។

នេះជាការជួបគ្នាលើកទី២ រវាងក្រុមនៅក្នុងទ្វីបអាស៊ី បន្ទាប់ពីកម្ពុជាធ្លាប់បានយកឈ្នះ ១-០ កាលពីប្រកួតវគ្គជម្រុះ Asian Cup ឆ្នាំ១៩៦៧ ក្នុងខណៈក្រុមដែលកំពុងឈរនៅលេខរៀងទី១៧៣ គោព្រៃកម្ពុជា នៃតារាងចំណាត់ថ្នាក់ FIFA World Raking លេង ៣ប្រកួតចុងក្រោយ ឈ្នះ១ និងចាញ់២ ហើយគូប្រជែងប៉ាគីស្ថាន ដែលឈរនៅលេខរៀងទី២០០ លេង៣ប្រកួតចុងក្រោយ ចាញ់ទាំងអស់។

ការប្រកួតវគ្គជម្រុះ FIFA World Cup 2022 ជុំដំបូង ដែលមានប្រទេសកាតាធ្វើម្ចាស់ផ្ទះ នឹងត្រូវធ្វើឡើង ២ជើងប្តូរទឹកដីគ្នា ពោលគឺជើងទី១ ធ្វើនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នៅកម្ពុជា មុនពេលជើងទី២ នឹងធ្វើឡើងនៅប្រទេសកាតា ដែលត្រូវបានកំណត់ថា ជាទឹករបស់ប៉ាគីស្ថាននឹងធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា៕