(អាមេរិក)៖ កាលពីថ្ងៃពុធសប្ដាហ៍នេះមានស្រ្ដីអាយុ ៧៤ឆ្នាំម្នាក់ បានទទួលរងរបួស អំឡុងពេលដែលរូបគាត់បានដើរលេងឡើងព្រៃភ្នំ ស្ថិតនៅភ្នំ Phoenix ដែលបង្ខំឲ្យក្រុមអ្នកជួយសង្រ្គោះ ត្រូវបញ្ចូនឧទ្ធម្ភាគចក្រទៅដល់ទីកន្លែង ដើម្បីបញ្ចូនបន្តទៅកាន់មជ្ឈមណ្ឌលព្យាបាលរបួស។

ក្រុមជួយសង្រ្គោះបានរុំចងស្រ្ដីចំណាស់រូបនោះជាមួយនឹងខ្សែ ដែលភ្ជាប់ទៅនឹងឧទ្ធម្ភាគចក្រ ដើម្បីបញ្ចូនបន្តទៅកាន់រថយន្តសង្រ្គោះបន្ទាន់។

ទោះបីជាយ៉ាងណាក្ដី ឧបទ្ទវហេតុដ៏គួរឱ្យខ្លាចនោះមិនមានផលប៉ះពាល់អាក្រក់ដល់ស្ត្រីរងរបួសធ្ងន់ធ្ងរនោះទេ អំឡុងពេលធ្វើដំណើរឡើងលើភ្នំ គាត់បានរអិល និងផ្គាប់មុខដួលនៅលើដី ហើយបានរងរបួសក្បាលនិងមុខ។

យោងតាមព័ត៌មានក្នុងស្រុកបានឲ្យដឹងថា ស្រ្ដីជនរងគ្រោះមានអាការៈវិលមុខ ហើយចង់ក្អួតចង្អោរ ហើយត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីស្រ្ដីរូបនេះដួលនៅលើភ្នំ ដែលស្ថិតនៅក្នុងព្រៃជ្រៅនោះ៕