(ភ្នំពេញ)៖ តារាសម្តែងស្រីរូបស្រស់សម្រស់ឆើតឆាយ គួរជាទីចាប់ចិត្តដល់ទស្សនិកជន កញ្ញា នៅ ដាណា បច្ចុប្បន្នហាក់កំពុងមានប្រជាប្រិយភាព និងត្រូវបានទស្សនិកជនស្គាល់ច្រើន តាមរយៈស្នាដៃសម្តែងភាពយន្ត ក៏ដូចជាធ្វើពិធីនិរីតាមកម្មវិធីសិល្បៈតូចធំនានា។ យ៉ាងណាមិញ តារាស្រីរូបនេះ នឹងចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដើម្បីបង្ហាញ​ដល់ទស្សនិកជនពីបរិបទជីវិតផ្ទាល់ខ្លួនរបស់នាង និងការតស៊ូ ព្យាយាមពុះពារឧបសគ្គនានាក្នុងវិស័យសិល្បៈ។

ជាការគត់សម្គាល់ តារាស្រីរាងខ្ពស់ស្រឡះ កញ្ញា នៅ ដាណា មួយរយៈចុងក្រោយនេះកំពុងមានឱកាសច្រើន ក្នុងការបញ្ចេញសមត្ថភាព និងទេពកោសល្យសិល្បៈរបស់នាង តាមរយៈការសម្តែង និងចាប់​យកអាជីពជាពិធីការិនី ដែលនេះប្រៀបបាននឹងផ្លូវមួយជួយជំរុញឲ្យ ដាណា មានទីផ្សារកើនឡើងបន្ថែមទៀត។ ផ្ទុយពីនេះ ងាកមកអាថ៌កំបាំងផ្ទាល់ខ្លួន រឿងរ៉ាវប្រវត្តិសិល្បៈវិញនោះ ទស្សនិកជន​ហាក់មិនទាន់បានជ្រាប់នៅឡើយទេ ថាតារាស្រីរូបនេះ ចូលសិល្បៈតាមរយៈអ្វី និងបច្ចុប្បន្នដើរដល់កម្រិតណាហើយនោះ។

ដូច្នេះរាល់ចម្ងល់ និងអាថ៌កំបាំងទាំងនេះ កញ្ញា នៅ ដាណា នឹងមកបង្ហាញដល់ទស្សនិកជនឲ្យជ្រាប់កាន់តែច្បាស់ តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក​របស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កម្មវិធីនេះ នឹងធ្វើការផ្សាយផ្ទាល់នៅវេលាម៉ោង៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ តាមរយៈការផ្សាយរបស់បណ្តាញព័ត៌មាន Fresh News, ទូរទស្សន៍ព័ត៌មាន Fresh News, Khmer Talking និងផ្សាយតាមរយៈទូរទស្សន៍ខ្សែកាបទូទាំងប្រទេស៕