(តូក្យូ)៖ ក្នុងពេលថ្មីៗនេះមានការចេញផ្សាយថា ក្លឹប Real Madrid និង Manchester City មានការចាប់អារម្មណ៍ក្នុងការចុះកិច្ចសន្យា ទៅលើកីឡាករខ្សែបម្រើប្រយុទ្ធវ័យក្មេងជប៉ុន Takefusa Kubo ដែលជាអតីតកីឡាករខ្សែប្រយុទ្ធក្នុងក្រុមយុវជនក្លឹប FC Barcelona។ នេះបើយោងតាមការចេញផ្សាយដោយ The Sun នៅថ្ងៃទី៤ ខែមីថុនា ឆ្នាំ២០១៩។

កីឡាករមានវ័យត្រឹមតែ ១៨ឆ្នាំ សញ្ជាតិជប៉ុន Kubo មានការចាប់អារម្មណ៍ខ្លាំង ក្រោយពេលចាកចេញពីទឹកអេស្ប៉ាញ ផ្ទេរទៅកាន់ទឹកដីជប៉ុនវិញ ក្រោយសហព័ន្ធកីឡាបាល់ទាត់ជប៉ុន រកឃើញថា ក្លឹបជើងឯក La Liga ឆ្នាំ២០១៩ Barcelona មានកំហុសក្នុងចុះកិច្ចសន្យាខុសច្បាប់លើកីឡាករ ដែលមិនទាន់គ្រប់អាយុ ខណៈក្លឹបយក្សបារាំង Paris Saint-Germain ក៏បានបង្ហាញការចាប់អារម្មណ៍ទៅលើរូបគេផងដែរ។

គួរបញ្ជាក់ផងថា កីឡាករដែលត្រូវបានគេប្រដូចទៅនឹង Lionel Messi ផងនោះ ក៏កំពុងតែប្រកបអាជីបជាមួយក្លឹប FC Tokyo គ្រាដែល Barcelona ក៏កំពុងព្យាយាមបញ្ចុះបញ្ចូលកីឡាកររូបនេះត្រឡប់ទៅកីឡដ្ឋាន Camp Nou វិញផងដែរ ក្រោយចេញចេញកាលឆ្នាំ២០១៥៕