(ថៃ)៖ ការដេញថ្លៃផ្លែទុរេន បានទាក់ទាញមនុស្សរាប់ពាន់នាក់ ដែលមានចំណង់ចំណូលចិត្តបរិភោគផ្លែឈើ ឲ្យមកចូលរួមការដេញថ្លៃ នៅក្នុងNonthaburi ប្រទេសថៃ កាលពីថ្ងៃទី ០១​ ខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅ។

ព្រឹតិ្តការណ៍ដេញថ្លៃ រួមមានទាំងការដេញថ្លៃផ្លែទុរេនចំនួន ៩ផ្លែ ដែលទុរេននិមួយៗមានតម្លៃជាង ៣០០០០០បាត ប្រហែលនឹង ៩៦០០ដុល្លារ។ ទុរេនប្រភេទ kanyao ត្រូវបានគេជ្រើសរើសយកតែផ្លែល្អនិងទុំ ដើម្បីលក់ចេញក្នុងតម្លៃ ១,៥ លានបាត ប្រហែល ៤៨,០០០ដុល្លារអាមេរិក ទៅឲ្យអ្នកជំនួញក្នុងតំបន់។ វាបានបំបែកកំណត់ត្រា លក់បានក្នុងតម្លៃ ៨០០,០០០បាត (៨០ម៉ឺនបាត) ក្នុងឆ្នាំ២០១៨។ ទុរេនប្រភេទ Kanyao ត្រូវបានគេចាត់ទុកថា ជាប្រភេទទុរេនដែលល្អជាងគេបំផុតលើពិភពលោក ដែលមានរសជាតិឆ្ងាញ់ និងមានសាច់ល្មួចល្អដាច់គេ ក្នុងចំណោមពូជទុរេនច្រើនប្រភេទ។

ចំណូលសរុបដែលបានមកពីការដេញថ្លៃ ចំនួន ១៤៤,០០០ ដុល្លារអាមេរិក នឹងផ្ដល់ឲ្យកសិករខ្លះ ហើយមួយចំនួនទៀតបរិច្ចាគដល់មូលនិធិក្នុងស្រុក ដើម្បីទិញឧបករណ៍វេជ្ជសាស្រ្តសម្រាប់មន្ទីរពេទ្យ៕