(ភ្នំពេញ)៖ នៅទីក្រុង Changchun ប្រទេសចិន មានភ្លៀងធ្លាក់យ៉ាងខ្លាំង បានបង្កភាពលំបាកដល់ប្រជាជនក្នុងការធ្វើ ចរាចរណ៍តាមដងផ្លូវ ដោយសារទឹកជំនន់បានជន់លិចពេញទីក្រុង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌ មាន CGTN នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩។

តាមរយៈវីដេអូបានបង្ហាញថា ប្រជាជននៅទីក្រុង Changchun បានព្យាយាមរុញឡានរបស់ពួកគេពីកណ្តាលផ្លូវទៅ ចញ្ចើមផ្លូវ បន្ទាប់ពីឡានទាំងនោះ បើកទៅមុខមិនរួច ដោយសារត្រូវបានវាយប្រហារដោយទឹកជំនន់។ ជាការពិតនៅ ក្នុងពាក់កណ្តាលសតវត្សរ៍កន្លងមកនេះ តាមទីក្រុងមានភ្លៀងធ្លាក់ខ្លាំងណាស់។

យ៉ាងណាមិញបុគ្គលិកថែទាំទីក្រុងបានញាប់ដៃញាប់ជើងក្នុងការបូមទឹកសម្រកទៅវិញ និងធ្វើការសំអាតទីក្រុងក្រោយពីមានភ្លៀងធា្លក់៕