(បរទេស)៖ តារាសម្ដែង Chris Hemsworth កាលពីពេលថ្មីៗនេះ បានប្រកាសផ្អាកថតកុនរយៈពេល៦ខែ ដើម្បីយកពេលវេលាឲ្យបានច្រើន កសាងអនុស្សាវរិយ៍ល្អៗ ជាមួយភរិយាវ័យ ៤២ ឆ្នាំ នាង Elsa Pataky និង កូនៗ ៣នាក់របស់លោក។ នេះបើតាមការចេញផ្សាយដោយ dailymail នៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៩។

កាលពីពេលកន្លងទៅ បុរសវ័យ ៣៥ ឆ្នាំ ដែលសម្ដែងជាតួអង្គ Thor នៅក្នុងរឿង «the Marvel Universe franchise»រូបនេះ បានចំណាយពេលវេលា រយៈពេល ១ ឆ្នាំ ជាប់គ្នា ដើម្បីថតខ្សែភាពយន្ត ដែលជាហេតុធ្វើឲ្យរូបលោក គ្មានពេលវេលាគ្រប់គ្រាន់ ដើម្បីផ្ដល់ភាពកក់ក្ដៅ ដល់ភរិយានិង កូនៗ ជាទីស្រឡាញ់របស់លោក ក្នុងនាមជាមេគ្រួសារ។

យ៉ាងណាមិញ លោកបាននិយាយថា «នៅឆ្នាំនេះ លោកមិនបានទទួលថតខ្សែភាពយន្តអ្វីនោះទេ។ លោកគ្រាន់តែចង់សម្រាក​នៅផ្ទះមួយរយៈជាមួយនឹងកូនៗ ព្រោះពួកគេដល់វ័យមួយដែលត្រូវទទួលការមើលថែពីឪពុកម្ដាយ»