(បរទេស)៖ ខ្សែភាពយន្ត រាំបូ (Rambo) ភាគថ្មី ដែលមានចំណងជើងថា «Rambo: Last Blood» នៅទីបំផុតបានបញ្ចេញ Trailer ថ្មីរបស់ខ្លួន ដែលទាក់ទាញការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់មហាជន នៅលើពិភពលោក។ ខ្សែភាពយន្តដ៏ល្បីមួយនេះ មានការចូលរួមសម្ដែងពីតារាវ័យ ៧២ ឆ្នាំមួយរូប ឈ្មោះ Sylvester Stallone ដែលលោកដើរតួអង្គឯកតែម្ដង។

ខ្សែភាពយន្តដែលមានចំនួន ៥វគ្គនេះ បានដាក់បញ្ចាំង កាលពីឆ្នាំ ១៩៨២ មកម្ល៉េះ ហើយមកទល់ពេលនេះ ខ្សែភាពយន្ត «រាំបូ» នៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងដដែលពីមហាជន។ ខ្សែភាពយន្តនេះ​បាន​ប្រកាស​ផលិត​ កាល​ពី​ឆ្នាំ២០០៨ ប៉ុន្តែ​ចូល​ដល់​​ខែ​តុលា ឆ្នាំ២០១៨ ទើប​ចាប់​ផ្ដើម​ផលិត​ជា​ផ្លូវ​ការ ហើយគ្រោងនឹងដាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខនេះ៕