(ចិន)៖ ពិព័រណ៍រថយន្តអន្ដរជាតិ Shenzhen-Hong Kong-Macao បានចាប់ផ្តើមនៅក្រុង Shenzhen ខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។ ការតាំងពិព័រណ៍រថយន្តនេះ ត្រូវបានធ្វើឡើងនៅលើដី ១៣០ ០០០ម៉ែត្រការ៉េ ជាមួយនឹងការដាក់តាំងរថយន្តជាង ១០០០គ្រឿង របស់ក្រុមហ៊ុន ១០៦ក្រុមហ៊ុន មកពីជុំវិញតំបន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៩។

តំបន់ពិសេសដែលបង្ហាញរថយន្តអេឡិចត្រូនិចនេះ បានទាក់ទាញមហាជនជាច្រើន មកចូលរួម។ ការដាក់តាំងបង្ហាញនេះ ចាប់ផ្ដើមពីខែទី ១ដល់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៩។ នេះគឺជាលើកទី ២៣ ហើយដែលគេចាប់ផ្ដើមកម្មវិធីតាំងពិព័រណ៍រថយន្ត លំដាប់អន្ដរជាតិ ខណៈដែលកម្មវិធីនេះ អាចផ្ដល់ឲ្យអ្នកចូលរួម មើលម៉ូដរថយន្តសេរ៊ីចុងក្រោយ ជាពិសេសរថយន្តអេឡិចត្រូនិក និង ដើរដោយថាមពលថ្មី និងរថយន្តប្រណីតដ៏ទំនើបជាច្រើនទៀត៕