(ភ្នំពេញ)៖ សមាគមជនជាតិជប៉ុននៅកម្ពុជា បានបង្កើតកម្មវិធីសិល្បៈមួយ មានឈ្មោះថា «Music Make You Smile» ក្នុងន័យដើម្បីចូលរួមអបអរទិវាកុមារអន្តរជាតិ នាថ្ងៃទី ១ខែមិថុនា ឆ្នាំ២០១៩ ដែលបានរៀបចំឡើង ក្នុងផ្សារទំនើបអ៊ីអន១ កាលពីថ្ងៃទី ២ខែមិថុនា ឆ្នាំ២០១៩នេះ ខណៈមានអ្នកចូលរួមប្រមាណជាង ២០០នាក់។

អ្នកស្រី អ៊ិកិដា ហ៊ិសាកុ ដែលជាជនជាតិជប៉ុន និងជាអ្នកតំណាងកម្មវិធីកម្ម បានឲ្យដឹកថា «វិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីអបអរទិវាកុមារអន្ដរជាតិពិភពលោក ដែលទើបកន្លងទៅថ្មីៗនេះ និងចង់ឃើញនូវភាពរីកចម្រើន នៃសមត្ថភាពសិល្បៈរបស់សិស្ស ដែលហាត់រៀនជំនាញសិល្បៈជាមួយសមាគម ព្រមទាំងចែករំលែកនូវភាពសប្បាយរីករាយ ជាមួយទស្សនិកជន ដែលបានចូលរួមក្នុងកម្មវិធីនេះ»

នេះជាលើកទី៣ហើយ ដែលសមាគមជនជាតិជប៉ុននិងកម្ពុជា បានរៀបចំកម្មវិធី «Music Make You Smile» នេះឡើង ដោយក្នុងនោះក៏មានការចូលរួមពីសមាជិករបស់ «សមគមអប្សរា» ដែលផ្ដោតលើស្ដ្រីជប៉ុន ដើម្បីចូលរួមសម្ដែង និងលើកស្ទួយវិស័យវប្បធម៌ ក្នុងគោលបំណងផ្លាស់ប្ដូរវប្បធម៌ តាមរយៈការហាត់រៀនឧបករណ៍ព្យាណូ និងទម្រង់របាំផ្សេងៗទៀត ដោយជាការសម្ដែងសមាតភាពពីកុមារានិងកុមារី តូចៗជាច្រើន។ ជាពិសេសក្នុងនោះក៏មានការបង្ហាញពីកុមារកម្ពុជា ក្នុងទម្រង់សិល្បៈចម្រៀងបទ ពង្សាវតាខ្មែរ និងបទ ដែនដីខ្មែរ។

សម្រាប់ក្នុងការរៀបចំកម្មវិធីសិល្បៈ «Music Make You Smaile» ឆ្នាំនេះ គឺជាការបង្កើតឲ្យមានពីសមាគមជនជាតិជប៉ុននៅកម្ពុជា ក៏បានបង្ហើបនូវបំណងចង់នាំយកនូវ «សិល្បៈនៃសិសិររដូវ» ដើម្បីមកផ្សព្វផ្សាយក្នុងរាជធានីភ្នំពេញ ដែលត្រូវបានពួកគេចាត់ទុកជា រាជធានីមួយ ពោរពេញទៅដោយការអភិវឌ្ឍលើគ្រប់វិស័យ និងជាការរឹតចំណងមិត្តភាពការទូត រវាងប្រទេសកម្ពុជា និងជប៉ុន៕