(ប៉េកាំង)៖ បុរស ២នាក់បានគេចផុតពីសេចក្តីស្លាប់ បន្ទាប់ពីមានរថយន្តដ៏ធំ ១បានក្រឡាប់ ហើយបម្រុងនឹងសង្កត់លើពួកគេ​ដែលបានកើតឡើងនៅភាគខាងកើតប្រទេសចិន។ នេះបើយោងតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន CGTN នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩។

តាមរយៈវីដេអូបានបង្ហាញថា មានបុរស ២នាក់បានរួចផុតពីសេចក្តីស្លាប់ បន្ទាប់ពីមានរថយន្តដ៏ធំបានក្រឡាប់ ប៉ះដាក់ផ្ទាំងប៉ាណូនៅម្តុំស្ពាន។ វីដេអូពីហេតុការណ៍នេះ ត្រូវបានគេថតនៅទីក្រុង Ganzhou ខេត្ត Jiangxi កាលពីថ្ងៃទី៣០ ខែឧសភាកន្លងទៅដោយរថយន្តដ៏ធំនោះបានក្រឡាប់ភ្លាមៗ និងបានគ្រវែងជណ្តើរទៅលើដីមួយទំហឹង។

ជាមួយគ្នានេះ បុរសទាំង ២នាក់ ដែលកំពុងឈរមិនបង្អង់យូរឡើយ ក៏ប្រញាប់រត់គេចតែម្តង ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន៕