(អាមេរិក)៖ AR គឺជាបច្ចេកវិទ្យាដែលបញ្ចូលរូបភាព ដែលcomputer បានបង្កើតដោយស្វ័យប្រវត្ត ទៅក្នុងប្លង់ពិតរបស់អ្នកប្រើប្រាស់ ហើយវាប្រែប្រួលទំហំ និងទីតាំងនៅពេលអ្នកប្រើផ្លាស់ប្តូរ។ កាលពេលថ្មីៗនេះ នៅសហរដ្ឋអាមេរិក គេបានបង្កើតកម្មវិធីតាំងពិព័រណ៍មួយ ដែលបង្ហាញពីបច្ចេកវិទ្យា AR ដោយទទួលបានការចាប់អារម្មណ៍ និង ទាក់ទាញមនុស្សជាច្រើន ឲ្យចូលរួមក្នុងការតាំងពិព័រណ៍ពិភពលោក AWE (Augmented World Expo) នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលមានរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែឧសភាឆ្នាំ ២០១៩ កន្លងទៅ។

បើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN បានឲ្យដឹងថា នៅក្នុងការតាំងពិព័រណ៍នេះ ក្រុមហ៊ុនដែលបានចូលរួមបានបង្ហាញពីរបៀបដែល AR អាចត្រូវបាន​ប្រើដើម្បីធ្វើរោគវិនិច្ឆ័យបញ្ហាពីចម្ងាយ ដើម្បីរក្សាការធ្វើប្រតិបត្ដិការដោយរលូន៕